កម្មវិធីជំនួយឌីជីថល សម្រាប់អ្នកអប់រំ សិស្ស និងក្រុមគ្រួសារ



GrapeSEED PORTAL


មជ្ឈមណ្ឌលមាតិកាសម្រាប់ភាពជោគជ័យ


GrapeSEED Portal អាចចូលប្រើបានតាមរយៈការចូលគណនី ពេលបើកចូលទៅកាន់ចូលគណនី អ្នកនឹងបានឃើញអត្ថបទឌីជីថលដែលមានប្រយោជន៏ជាច្រើន។ មានផ្នែកពិសេសជាច្រើននៃគេហទំព័រនេះ ដែលអាចជួយគ្រូប្រើប្រាស់គ្រេបស៊ីដបានយ៉ាងល្អ ជួយឪពុកម្តាយតាមដានដំណើរការសិក្សារបស់កូនពួកគេ និងជាឧបករណ៍ជំនួយដល់សិស្សក្នុងការបង្កើនការរៀនសូត្ររបស់ពួកគេអោយកាន់តែប្រសើរ។ សម្រាប់គ្រូ គេហទំព័រនេះក៏រួមបញ្ចូលសម្ភារៈបង្រៀនដើម្បីជួយពួកគេអោយអភិវឌ្ឃន៏ការងារ ជាបណ្ណាល័យដ៏ដំសម្រាប់សម្ភារៈសាលា និងជាវិធីដ៏ពិសេសមួយដើប្បីដឹងថាសិស្សកំពុងធ្វើអី។


មាតិកាផ្លូវការដែលមានគុណភាពខ្ពស់

រចនាឡើងយ៉ាងម៉ត់ចត់ដោយអ្នកជំនាញ ដើម្បីភាពស្រស់ស្អាត និងប្រសិទ្ធភាព មាតិកាផ្លូវការរបស់យើងមានគ្រប់ពេលវេលា គ្រប់ទីកន្លែង។


អត្ថបទក្នុងគេហទំព័រ ផ្ទុកនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីរៀនជាមួយកម្មវិធីរបស់យើង។ សាលារៀន និងគ្រូបង្រៀនអាចមើលផែនការមេរៀន សៀវភៅណែនាំ និងសម្ភារៈក្នុងថ្នាក់បានយ៉ាងងាយស្រួល ដើម្បីត្រៀមលក្ខណៈសម្រាប់ថ្នាក់រៀននៅពេលណាដែលពួកគេចង់បាន ខណៈពេលដែលសិស្ស និងឪពុកម្តាយអាចពិនិត្យមើលមាតិកានៅពេលណាដែលពួកគេចង់។


ការយល់ដឹងស៊ីជម្រៅអំពីការសិក្សារបស់សិស្ស

ឪពុកម្តាយដែលចូលរួមចំណែកយ៉ាងសកម្ម ជួយឱ្យការសិក្សារបស់កូនទទួលបានជោគជ័យ។

គេហទំព័រសម្រាប់ឪពុកម្តាយអនុញ្ញាតឱ្យពួកគាត់តាមដានការសិក្សារបស់កូន និងស្វែងរកព័ត៌មានមានប្រយោជន៍ជាច្រើនអំពីគ្រេបស៊ីដ។ វាក៏មានទំព័រសកម្មភាពដែលអាចទាញយកបាន ដើម្បីឱ្យកុមារចូលរួម និងព្រឹត្តិបត្រព័ត៌មានប្រចាំអង្គភាព ដែលផ្តល់ព័ត៌មានដល់ឪពុកម្តាយផងដែរ។ ជាមួយនឹងធនធានទាំងនេះ ឪពុកម្តាយអាចមើលឃើញនូវអ្វីដែលសិស្សរបស់ពួកគេបានរៀន និង


ការគ្រប់គ្រងសម្រាប់ភាពជោគជ័យ



គេហទំព័រសាលារៀនផ្តល់កន្លែងសម្រាប់អ្នកគ្រប់គ្រង និងគ្រូបង្រៀនក្នុងការគ្រប់គ្រងព័ត៌មានគ្រេបស៊ីដរួមទាំងចំនួនអាជ្ញាប័ណ្ណ ការបញ្ជាទិញសម្ភារៈ ផែនការមេរៀន និងបញ្ជីឈ្មោះសិស្ស។ ទិន្នន័យទាំងអស់អាចត្រូវបានគ្រប់គ្រង និងងាយស្រួលចូលប្រើ នៅពេលដែលបុគ្គលិកសាលាកំពុងធ្វើទំនាក់ទំនងជាមួយឪពុកម្តាយរបស់សិស្ស ការគ្រប់គ្រងការបណ្តុះបណ្តាលគ្រូជាបន្ត និងការសម្របសម្រួលការគាំទ្រអ្នកគ្រប់គ្រងពីគ្រេបស៊ីដ។


ការបណ្តុះបណ្តាលនៅចុងម្រាមដៃរបស់អ្នក


គេហទំព័របណ្តុះបណ្តាលគ្រូ គឺជាប្រភពអភិវឌ្ឍន៍វិជ្ជាជីវៈដោយមានបណ្ណាល័យវីដេអូ និងវគ្គសិក្សាតាមអនឡាញតាមតម្រូវការ។ វីដេអូ និងវគ្គសិក្សាទាំងនេះបណ្តុះបណ្តាល និងគាំទ្រគ្រូក្នុងការធ្វើជាម្ចាស់នៃយុទ្ធសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព ដោយប្រើប្រាស់កម្មវិធីសិក្សាគ្រេបស៊ីដ។ មធ្យោបាយនៃការអភិវឌ្ឍន៍វិជ្ជាជីវៈរួមបញ្ចូលទាំងព័ត៌មានអំពីប្រធានបទជាមូលដ្ឋានគ្រឹះនៃការរចនា និងការអនុវត្តកម្មវិធីសិក្សាគ្រេបស៊ីដក៏ដូចជាការណែនាំលម្អិត ដើម្បីជួយគ្រូបង្រៀនកែលម្អការបង្រៀនតាមផ្នែកនីមួយៗ។


ការរៀនផ្ទាល់ដោយផ្តល់ជូនតាមរយះ បច្ចេកវិទ្យាបន្ទប់រៀនឌីជីថល

GrapeSEED Nexus


ស្តង់ដារខ្ពស់សម្រាប់ការរៀនពីចម្ងាយ

GrapeSEED Connect


អនាគតរបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ពួកគេ គ្រេបស៊ីដ

Student App