ការរៀនផ្ទាល់ដោយផ្តល់ជូនតាមរយះ បច្ចេកវិទ្យាបន្ទប់រៀនឌីជីថល

GrapeSEED NEXUS


ឧបករណ៍បង្រៀនដ៏ល្អបំផុតសម្រាប់ថ្នាក់រៀនឌីជីថល

GrapeSEED Nexus នាំមកនូវប្រសិទ្ធភាពខ្ពស់ចូលក្នុងថ្នាក់រៀនគ្រេបស៊ីដតាមរយៈថាមពលនៃបច្ចេកវិទ្យា។ GrapeSEED Nexus ដែលជាឧបករណ៍តែមួយសម្រាប់គ្រូបង្រៀន បញ្ចាំងសម្ភារៈមេរៀនទៅលើក្ដារខៀវវៃឆ្លាត ទូរទស្សន៍ ឬម៉ូនីទ័រផ្សេងទៀត ដើម្បីអោយការមើលឃើញកាន់តែច្បាស់ ការយល់ដឹងរបស់សិស្ស កាន់តែប្រសើរ និងកិច្ចសហការក្នុងថ្នាក់កាន់តែច្រើន។ លក្ខណៈពិសេសនៃការគ្រប់គ្រងថ្នាក់រៀនដ៏ឆ្លាតវៃ ជួយគ្រូបង្រៀន និងផ្ដល់បទពិសោធន៍ថ្នាក់រៀនកាន់តែប្រសើរសម្រាប់សិស្ស។

ដោយបញ្ចូលបច្ចេកវិទ្យាទៅក្នុងថ្នាក់រៀនគ្រេបស៊ីដយ៉ាងរលូន តាមវិធីដែលជួយសម្រួលដល់ការរៀនសូត្រ និងការចូលរួមរបស់សិស្ស GrapeSEED Nexus មានលក្ខណៈពិសេសដូចជា៖

  • វាជាកម្មវិធីឌីជីថលតែមួយសម្រាប់ជួយគ្រូបង្រៀនមេរៀនតាមអនឡាញ
  • ឧបករណ៏នៅក្នុងថ្នាក់រៀនបង្ហាញបានច្បាស់ ដែលអាចជួយអោយសិស្សមើលឃើញបានយ៉ាងងាយស្រួល
  • វាមានលក្ខណៈពិសេសក្នុងការជួយគ្រូ ដើម្បីគ្រប់គ្រងថ្នាក់រៀន ការរៀបចំមេរៀន និងមានរបៀបរៀបរយ
  • ជាឃ្លាំងផ្ទុកបែបឌីជីថល ដែលអនុញ្ញាតឱ្យគ្រូចូលប្រើប្រាស់មាតិកាមេរៀនគ្រេបស៊ីដទាំងអស់បានគ្រប់ពេល
  • មានដែនសុវត្តិភាព ដែលអាចការពារសុវត្ថិភាព័តិមាន និងទិន្នន័យ


ជោគជ័យរបស់សិស្សត្រូវបានលើកកម្ពស់តាមរយៈការរៀបចំ ការយល់ដឹង និងការបង្ហាញរបស់គ្រូ


ឧបករណ៍ឌីជីថលដែលងាយស្រួលប្រើក្នុង GrapeSEED Nexus ជួយគ្រូឱ្យមានប្រសិទ្ធភាព និងប្រើប្រាស់ពេលវេលាយ៉ាងមានប្រសិទ្ធភាព។

  • ឧបករណ៍ហាត់សម ជួយគ្រូបង្រៀនត្រៀមខ្លួនសម្រាប់មេរៀនរបស់ពួកគេ និងហាត់សមមេរៀនទាំងនោះ ដែលធ្វើឱ្យមេរៀនដំណើរការកាន់តែរលូន និងរក្សាសិស្សឱ្យកាន់តែចាប់អារម្មណ៍។


  • បញ្ជីឈ្មោះសិស្សក្នុងថ្នាក់ ជួយគ្រូដឹងអំពីវត្តមានសិស្ស ការតាមដានសិស្ស និងជួយក្នុងការគ្រប់គ្រងថ្នាក់រៀនច្រើន។


  • ការរួមបញ្ចូល GrapeSEED Nexus ជាមួយ GrapeSEED Portal ជួយគ្រូអាចទាញយកឧបករណ៍មេរៀនដែលល្អបំផុតមុនពេលចាប់ផ្ដើមថ្នាក់នីមួយៗ។


  • ឃ្លាំងផ្ទុកសម្ភារៈបណ្តុះបណ្តាល អនុញ្ញាតឱ្យគ្រូចូលប្រើប្រាស់វីដេអូ និងសៀវភៅណែនាំបណ្តុះបណ្តាលបានគ្រប់ពេល។



វាជួយធានាថា សិស្សទាំងអស់មានឱកាសស្មើគ្នា ហើយធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបង្រៀនសិស្សម្នាក់ៗតាមរបៀបរៀងៗខ្លួន។


GrapeSEED Nexus ជួយគ្រូបង្កើតផែនការសិក្សាពិសេសមួយសម្រាប់សិស្សម្នាក់ៗ ដូចនេះគ្រប់គ្នាទទួលបានឧកាសស្នើរគ្នាក្នុងការសិក្សា និងការចូលរួមនៅក្នុងថ្នាក់។

  • កម្មវិធីនេះផ្ដល់នូវគំនិតសំណួរងាយៗ ដែលជួយគ្រូបង្រៀនសួរសិស្សដោយយុត្តិធម៌ ដូច្នេះសិស្សគ្រប់រូបក្នុងថ្នាក់អាចរៀនសូត្របាន។


  • គ្រូអាចចូលមើល និងវិភាគទិន្នន័យសិក្សាពីមុនដើម្បីជួយកែសម្រួលផែន ការសិក្សាតាលក្ខណៈបុគ្គលសម្រាប់សិស្ស។


  • កម្មវិធីនេះជួយគ្រូបង្រៀនមើលឃើញផ្នែកណាខ្លះនៃមេរៀនដែលសិស្សប្រហែលជាត្រូវការជំនួយបន្ថែម ដូច្នេះពួកគេអាចផ្តល់សម្ភារៈបន្ថែមលើប្រធានបទទាំងនោះដល់សិស្សបាន។



កម្មវិធីជំនួយឌីជីថល សម្រាប់អ្នកអប់រំ សិស្ស និងក្រុមគ្រួសារ
GrapeSEED PORTAL


ស្តង់ដារខ្ពស់សម្រាប់ការរៀនពីចម្ងាយ

GrapeSEED Connect

អនាគតរបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ពួកគេគ្រេបស៊ីដ

Student App