ស្តង់ដារខ្ពស់សម្រាប់ការរៀនពីចម្ងាយ

GrapeSEED CONNECT


វាគឺជាថ្នាក់រៀនអនឡាញដែលងាយស្រួលប្រើ ហើយដំណើរការក្នុងពេលជាក់ស្តែង។


GrapeSEED Connect គឺជាកម្មវិធីអនឡាញប្រើប្រាស់វីដេអូ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីអោយគ្រូ និងសិស្សគ្រេបស៊ីដអាចជួបជុំគ្នាពីចម្ងាយ ពីទីកន្លែងផ្សេងៗគ្នា ក្នុងពេលតែមួយ។ GrapeSEED Connect ជួយរក្សាមេរៀនគ្រេបស៊ីដឱ្យដំណើរការបន្ត ទោះបីជាគ្រូ និងសិស្សមិនអាចនៅជាមួយគ្នាក្នុងថ្នាក់រៀនតែមួយក៏ដោយ។

គ្រូបង្រៀន និងសិស្សភ្ជាប់ទំនាក់ទំនងគ្នាតាមអនឡាញ នៅក្នុងថ្នាក់រៀនផ្សាយផ្ទាល់ ដោយមិនត្រូវបានរំខានដូចថ្នាក់ដែលរៀនផ្ទាល់ឡើយ។ ហើយការចូលរៀនតាមអនឡាញមិនចាំបាច់ធ្វើឱ្យសិស្សមានអារម្មណ៍ឯកោនោះទេ៖

  • សិស្សមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃថ្នាក់រៀនពិតប្រាកដ ហើយថែមទាំងអាចក្លាយជាមិត្តល្អនៅក្នុង GrapeSEED Connect អនឡាញ ទៀតផង។
  • គ្រូបង្រៀនអាចសាកល្បងវិធីផ្សេងៗគ្នាក្នុងការបង្ហាញមេរៀន ដើម្បីមើលថាតើវិធីណាដែលធ្វើឱ្យសិស្សចាប់អារម្មណ៍បំផុត និងជួយពួកគេរៀនបានល្អបំផុត។
  • ការរៀនតាមអនឡាញធ្វើឱ្យគ្រូបង្រៀនកាន់តែងាយស្រួលក្នុងការគាំទ្រសិស្សទាំងអស់ និងផ្តល់ការយកចិត្តទុកដាក់ជាលក្ខណៈបុគ្គលដល់ពួកគេដោយសមស្របជាងមុន ពីព្រោះពួកគេមិនចាំបាច់ដោះស្រាយបញ្ហាដូចជាកាលវិភាគដ៏តឹងរ៉ឹងរបស់ឡានក្រុង ឬសកម្មភាពថ្ងៃសិក្សាធម្មតាផ្សេងទៀត ដែលអាចកាត់បន្ថយពេលវេលាដែលគ្រូ និងសិស្សអាចចំណាយពេលជាមួយគ្នាបាននោះទេ។


ថ្នាក់រៀនគ្រេបស៊ីដគ្រប់ពេលវេលា គ្រប់ទីកន្លែង៖


  • យើងអាចជួយសិស្សដែលមិនអាចមករៀនក្នុងថ្នាក់បាន ដោយរៀបចំម៉ោងសិក្សាទៅជាលក្ខណះបត់បែនបាន។


  • គ្រូអាចគ្រប់គ្រងថ្នាក់រៀនពីគ្រប់ទីកន្លែងដែលពួកគេនៅ។ ពួកគេអាចជជែកលេងជាមួយសិស្ស និងបង្រៀនដោយប្រើឧបករណ៍ឌីជីថលរបស់ពួកគេ។


  • យើងអាចមានថ្នាក់រៀនដែលសិស្សខ្លះចូលរៀនតាមអនឡាញ ហើយសិស្សខ្លះទៀតមកថ្នាក់រៀនដោយផ្ទាល់។


បច្ចេកវិទ្យាពិសេសដែលផ្តោតលើសិស្ស


  • ចាក់ផ្សាយសម្ភារៈមេរៀនគ្រេបស៊ីដដោយផ្ទាល់ទៅកាន់ឧបករណ៍របស់សិស្ស


  • ហៅឈ្មោះសិស្ស និងបិទ/បើកសំឡេងសិស្សបានដោយគ្រាន់តែចុចប៊ូតុងមួយ


  • ប្រើសញ្ញានៅលើក្រង់ដើម្បីឱ្យសិស្សនិយាយ អោយស្ងាត់ សួរសំណួរ និងការណែនាំផ្សេងៗទៀតក្នុងថ្នាក់


  • លើកទឹកចិត្ត និងសរសើរដល់សិស្សដោយផ្តល់រង្វាន់ជាសញ្ញា ឬ រូបភាពក្នុងអនឡាញ (virtual stickers)


ការរៀបចំដោយមិនមានភាពតានតឹង


  • បង្ហាញមេរៀនដោយប្រើស្លាយដែលបានរៀបចំទុកជាស្រេចយ៉ាងងាយស្រួល


  • គ្រូអាចមើលការកត់ចំណាំរបស់ពួកគេបាន នៅពេលណាដែលគេត្រូវការ ក្នុងពេលបង្រៀន។


បង្កើតឡើងដើម្បីជួយសិស្សធ្វើការជាមួយគ្នា និងរៀនសូត្រ។


  • វាគឺជាឧបករណ៍សម្រាប់ហៅជាវីដេអូដែលអ្នកប្រើនៅលើអ៊ីនធឺណិត (ដូចជា Chrome Safari) ដែលត្រូវបានរចនាឡើងដើម្បីឱ្យក្មេងៗប្រើប្រាស់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។


  • ដើម្បីធ្វើឱ្យមេរៀនកាន់តែងាយស្រួលយល់ គ្រូអាចប្រើប៊ិចពិសេស និងឧបករណ៍គូរនៅលើក្ដារខៀនឌីជីថល ខណៈពេលដែលពួកគេបង្រៀន។


  • អញ្ជើញសិស្សឱ្យសហការក្នុងការកត់ត្រានៅលើក្ដារខៀន


  • គ្រូបង្រៀនអាចជួយសិស្សឱ្យយល់ដឹងបានកាន់តែប្រសើរឡើង ដោយនិយាយជាមួយពួកគេ និងដោយឱ្យពួកគេចូលរួមក្នុងមេរៀន។


កម្មវិធីជំនួយឌីជីថល សម្រាប់អ្នកអប់រំ សិស្ស និងក្រុមគ្រួសារ

GrapeSEED PORTAL


ការរៀនផ្ទាល់ដោយផ្តល់ជូនតាមរយះ បច្ចេកវិទ្យាបន្ទប់រៀនឌីជីថល

GrapeSEED Nexus


អនាគតរបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ពួកគេគ្រេបស៊ីដ

Student App