របាយការណ៍ ESL

ការប្រកាសរបាយការណ៍ស្ដីពីការរៀនភាសាអង់គ្លេស

ឪពុកម្ដាយនៅគ្រប់ប្រទេសទាំងអស់មានបំណងប្រាថ្នាដ៏ធំធេងមួយដូចគ្នា គឺពួកគេចង់ឃើញកូនៗរបស់ពួកគេ ដែលជាមនុស្សជំនាន់ក្រោយ មានជីវិតកាន់តែប្រសើរ។ ពួកគេចង់ឃើញកូនៗរបស់ពួកគេមានឱកាសកាន់តែច្រើនក្នុងការទទួលបានជោគជ័យ។ នៅកន្លែងណាដែលមានឱកាសកាន់តែច្រើន បុគ្គលម្នាក់ៗទទួលបានផលប្រយោជន៍ សង្គមក៏ទទួលបានផលប្រយោជន៍ ហើយពិភពលោកទាំងមូលក៏ទទួលបានផលប្រយោជន៍ផងដែរ។


គ្រេបស៊ីដចង់ចូលរួមចំណែកបំពេញក្ដីសុបិនរបស់ឪពុកម្ដាយនៅគ្រប់ទីកន្លែង។ យើងជឿជាក់យ៉ាងមុតមាំថា ជំនាញភាសាអង់គ្លេសអាចបង្កើតភាពខុសគ្នាយ៉ាងខ្លាំងសម្រាប់គ្រួសារ និងជាលទ្ធផលសម្រាប់សង្គមទាំងមូល។


ឪពុកម្ដាយហាក់ដូចជាដឹងដោយវិចារណញាណស្ទើរតែទាំងស្រុងថា ភាសាអង់គ្លេសអាចជាកូនសោសំខាន់សម្រាប់អនាគតដ៏ប្រសើរសម្រាប់កូនៗរបស់ពួកគេ។ អ្នកអប់រំក៏ដឹងរឿងនេះដែរ ដូចជារដ្ឋាភិបាលក៏ដូច្នោះដែរ។


ប៉ុន្តែតើភាសាអង់គ្លេសសំខាន់ប៉ុណ្ណាចំពោះអនាគតរបស់បុគ្គលម្នាក់ៗ? ក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ តើភាសាអង់គ្លេសពិតជាសំខាន់ដូចកាលពី ២០ ឆ្នាំមុនដែរឬ? ចុះអនាគតវិញ? តើភាសាអង់គ្លេសស័ក្តិសមនឹងការវិនិយោគដោយឪពុកម្ដាយ និងដោយរដ្ឋាភិបាលដែរឬទេ?


ក្នុងនាមជាអង្គការមួយដែលប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់មនុស្សជំនាន់ក្រោយ យើងជឿជាក់ថាសំណួរទាំងនេះគួរតែទទួលបានការពិនិត្យយ៉ាងស៊ីជម្រៅដោយមិនមើលរំលង។ ដោយមានគំនិតបែបនេះគ្រេបស៊ីដបានបង្កើតរបាយការណ៍មួយដែលមើលទៅលើពិភពនៃការរៀនភាសាអង់គ្លេស។


ចេតនារបស់យើងគឺដើម្បីផ្ដល់ជូនសហគមន៍សកល ឪពុកម្ដាយ គ្រូបង្រៀន រដ្ឋាភិបាល នូវទស្សនៈវិស័យ និងក្របខ័ណ្ឌសម្រាប់ការគិតអំពីការរៀនភាសាអង់គ្លេស។ នេះគឺសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។


ទាញយក “របាយការណ៍ស្ដីពីការរៀនភាសាអង់គ្លេសឆ្នាំ ២០១៩៖ ពិភពនៃភាសាអង់គ្លេស”


ទាញយក